លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមពិធីបើកសន្និបាតអប់រំ យុវជន និង កីឡា បូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៣-២០២៤ ក្រោមប្រធានបទ "ឧត្ដមនិវត្តន៍នៃកំណែ ទម្រង់គ្រឹះស្ថានសិក្សា " នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែល ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
គោលបំណង នៃសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ គឺ៖
- ជាវេទិកាពិគ្រោះយោបល់លើការរៀបចំ និងអនុវត្តគោលនយោ បាយជាមួយថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ
- ពិនិត្យវឌ្ឍនភាពនៃការអនុវត្តបរិវត្តកម្មអប់រំ និងស្តង់ដាសាលា រៀនគំរូ
- ពិនិត្យវឌ្ឍនភាពនៃការអនុវត្តរបាយការណ៍ពិនិត្យឡើងវិញពាក់ កណ្តាលអាណត្តិនៃការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣
- ពិនិត្យវឌ្ឍនភាពនៃការអនុវត្តសូចនាករនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ
- ពិនិត្យវឌ្ឍនភាពនៃការអនុវត្តទិសដៅដែលបានដាក់ចេញក្នុងសន្និបាតកន្លងមក
- ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣
- ផ្តល់អនុសាសន៍ និងវិធានការសំខាន់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រថវិការយៈពេល មធ្យម ឆ្នាំ ២០២៥-២០២៧ និងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ ។
នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
=====================
ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤
វេលាមោង៨:០០នាទីព្រឹក