/ / /

លោក អិក កួន មេឃុំថ្មស បានបើកកិច្ចប្រជុំសម្របសម្រួល និផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាម្ចាស់ចិញ្ចឹមសត្វពាហនៈ(គោ ក្របី) នៅភូមិចំការលើ

លោក អិក កួន មេឃុំថ្មស បានបើកកិច្ចប្រជុំសម្របសម្រួល និផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាម្ចាស់ចិញ្ចឹមសត្វពាហនៈ(គោ ក្របី) នៅភូមិចំការលើ ។ ដោយយោងតាមបណ្ដឹង របស់ប្រជាពលរដ្ឋដែលបានដាក់តាមប្រអប់សំបុត្រ ដែលលើកឡើងពីបញ្ហាសត្វគោក្របីដើរពាសវាលពាសកាលតាមផ្លូវសាធារណៈដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកបើកបរ ដូច្នេះលោកមេឃុំ សូមអោយបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ចិញ្ចឹមសត្វគោក្របីទាំងអស់មេត្តា ធ្វើការចាប់ចង រឺឃ្វៀល និងគៀងសត្វគោក្របីចូលគ្រោល ចៀសវាងការកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន ហើយរដ្ឋបាលឃុំ បានធ្វើការផ្សព្វផ្សាយតាមរយៈអាជ្ញាធរភូមិ ដោយការបិទផ្សាយនូវសេចក្ដីណែនាំរបស់រដ្ឋបាលស្រុកបូទុមសាគរ និងបានធ្វើកិច្ចសន្យាចំពោះម្ចាស់គោក្របីម្ដងរួចមកហើយ បើសិនជាបងប្អូននៅតែបន្តប្រលែង សត្វគោក្របីតាមផ្លូវសាធារណៈទៀតនោះ រដ្ឋបាលឃុំថ្មសនិងចាត់វិធានការតាមវិធានការរដ្ឋបាល ដោយអោយអាជ្ញាធរភូមិ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំ ព្រមទាំងប្រជាការពារភូមិ ចុះចាប់និងធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានចែង។ក្នុងកិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ២៤នាក់ ស្រី ១០នាក់ ។

ប្រភព@រដ្ឋបាលឃុំថ្មស

———————————

ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ 

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីរសៀល

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    06/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកស្រី លួន មុំ ជាភរិយា និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣