រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៤ ។

ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

នៅព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៤ ដែលដឹកនាំកិច្ចប្រជុំដោយលោកវេជ្ជបណ្ឌិត សោ ដា អនុប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យ និងជាប្រធានផ្នែកជំងឺទឹកនោមផ្អែមមន្ទីរពេទ្យ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិការទាំងអស់។
កិច្ចប្រជុំនេះមានគោលបំណង ស្វែងរកបញ្ហានានា និងសំណូមពរទាក់ទងនឹងការងារបច្ចេកទេសនៅតាមបណ្តាផ្នែកនីមួយៗ យកមកពិភាក្សាលម្អិត រកឫសគល់នៃបញ្ហា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាជន កាន់តែប្រសើរឡើងប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ។

អត្ថបទទាក់ទង