រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមកិច្ចប្រជុំជាមួយប្រតិភូ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់លើសេចក្តីព្រាងរបាយការណ៍សិក្សា ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុ និងផែនការវិនិយោគនៃគម្រោង”គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា”

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមកិច្ចប្រជុំជាមួយប្រតិភូ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់លើសេចក្តីព្រាងរបាយការណ៍សិក្សា ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុ និងផែនការវិនិយោគនៃគម្រោង"គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា"។
តាមរយៈថវិកា ធនាគារពិភពលោក World Bank រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកទីក្រុងចំនួន៧ គឺក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងកែប ក្រុងកំពត ក្រុងព្រះសីហនុ និងក្រុងខេមរភូមិន្ទ សម្រាប់ការអនុវត្តគម្រោងវិនិយោគ “គំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា”។
តាមរយៈការកំណត់ពីបញ្ហាប្រឈម ចក្ខុវិស័យ និងគម្រោងអាទិភាពសម្រាប់ក្រុងខេមរភូមិន្ទ បានគ្រោងជ្រើសរើសចំនួន៤គម្រោងគឺ ៖
១.ស្តារឡើងវិញនូវផ្នែកសំខាន់ៗនៃប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងការញែកលូទឹកភ្លៀង និងលូទឹកកខ្វក់ ដោយផ្អែកលើផែនការមេប្រព័ន្ធលូ ទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ដែលបានរៀបចំហើយ។
២.រៀបចំប្រព័ន្ធលូទឹកកខ្វក់ដាច់ដោយឡែក និងការសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់សម្រាប់តំបន់ដែលនៅកណ្តាលទីក្រុង។
៣.រៀបចំ និងកែលម្អទីលានគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនស្តង់ដារ សម្រាប់ក្រុងខេមរភូមិន្ទ លើផ្ទៃដីគ្រោង៥០ហិកតា
៤.អភិវឌ្ឍន៍ទីក្រុងបៃតង សម្រាប់ក្រុងខេមរភូមិន្ទ។
ថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ March 29, 2024

អត្ថបទទាក់ទង