លោក ប្រាក់ គា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជាម ហ៊ឹម រដ្ឋលេខាធិការទទួលបន្ទុកវិស័យអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលប្រព្រឹត្រទៅនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។