រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បានសហការជាមួយមណ្ឌលសុខភាពនាងកុក ចុះសួរសុខទុក្ខ និងយកអំណោយរបស់អនុសាខាស្រុកជួយឧបត្ថម្ភដល់គ្រួសារក្រីក្រមានជំងឺប្រចាំកាយ មានឈ្មោះ ស៊ឹម អាន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង

លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានចាត់អោយលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា សហការជាមួយមណ្ឌលសុខភាពនាងកុក ចុះសួរសុខទុក្ខ និងបានយកអំណោយរបស់អនុសាខាស្រុក ជួយឧបត្ថម្ភដល់គ្រួសារក្រីក្រមានជំងឺប្រចាំកាយ មានឈ្មោះ ស៊ឹម អាន អាយុ៣៩ឆ្នាំ មានកូនក្នុងបន្ទុកចំនួន០៤នាក់ និងមានកូនស្លាប់ទើបអាយុ១ខែកន្លះ  រស់នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង
-អំណោយដែលអនុសាខាជួយឧបត្ថម្ភមាន÷ អង្ករ២០គ.ក ទឹកបរិសុទ្ធ០១កេស គ្រឿងឧបភោគ បរិភោគ០៣កញ្ចប់ និងថវិកាចំនួន១០០,០០រៀល
-ក្នុងនោះផងដែរ ព្រះតេជគុណ ធី អាំភុន ប្រធានកិត្តិយសអនុសាខា ឧបត្ថម្ភ ថវិកា ១០០,០០០រៀល
-លោក សុខ ភិរម្យ អភិបាលស្រុក ឧបត្ថម្ភថវិកា ១០០,០០០រៀល
-គណៈកម្មាធិការ គ.ក.ស.ក ចំនួន ១០០,០០០រៀល
-មន្រ្តីក្នុងមណ្ឌលសុខភាពនាងកុក ឧបត្ថម្ភថវិកា ១០០,០០០រៀល ថវិកាសរុប ៥០០,០០រៀល
ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤
វេលាម៉ោង៥:០០នាទីល្ងាច

អត្ថបទទាក់ទង