នៅសាលប្រជុំលេខាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចូលរួមពិធីប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤ តាមប្រព័ន្ធ video conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
សមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយសេនាធិការដ្ឋាន ក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត។
ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ March 27, 2024