រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីសុខាភិបាលខេត្តកោះកុង ៣រូប បានចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិសកម្ម និងការធ្វើបញ្ជីសារពើភ័ណ្ឌផ្នែកឱសថ និងបរិក្ខាកម្មវិធីគ្រុនចាញ់

មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាលខេត្តចំនួន ០១រូប មន្រ្តីការិ.សុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល១រូប និងស្មាច់មានជ័យ១រូប:
សមាសភាព៖
១). លោក សាម វណ្ណថា មន្រ្តីកម្មវិធីគ្រុន
ចាញ់មន្ទីរសុខាភិបាលខេត្ត
២). លោកស្រី ចេង ហ្សែងឌឿន មន្រ្តីកម្ម
វិធីគ្រុនចាញ់ស្រុកប្រតិបត្តិស្រែអំបិល
៣).លោក ហេង រតនា មន្រ្តីកម្មវិធីគ្រុន
ចាញ់ស្រុកប្រតិបត្តិស្មាច់មានជ័យ

+បានចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិសកម្ម និងការធ្វើបញ្ជីសារពើភ័ណ្ឌផ្នែកឱសថ និងបរិក្ខាកម្មវិធីគ្រុនចាញ់។

+គោលបំណង:
១.នីតិវិធីធ្វើចំណាត់ថ្នាក់រវាងបញ្ជីទ្រព្យសម្បត្តិសកម្ម និងបញ្ជីសារពើភ័ណ្ឌ
២.នីតិវិធីនៃការផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពបញ្ជីទ្រព្យសម្បត្តិបានត្រឹមត្រូវ និងមានគុណភាព
៣.នីតិវិធីទាក់ទងនឹងគោលការណ៍នៃការជួសជុល បាត់បង់ និងការជម្រះចោល

+ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤
+ឧបត្ថម្ភថវិកាដោយ៖ គម្រោងមូលនិធិសកល

ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ March 26 2024

អត្ថបទទាក់ទង