/ / /

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយផ្នែកព្រហ្មទណ្ឌ និងអជ្ញាធរ ចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាគុយវ៉ែត ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយផ្នែកព្រហ្មទណ្ឌ និងអជ្ញាធរ ចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាគុយវ៉ែត ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
+ដោយលើកយកប្រធានបទសំខានៗមកផ្សព្វផ្សាយដូចខាងក្រោម
-ការបង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពផ្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-បើកបរត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់គ្នា
-ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
+អ្នកចូលរួម
-លោកគ្រូ-អ្នកគ្រូចូលរួមចំនួន៥៧នាក់/ស្រី៣៤នាក់
-កម្លាំងប៉ុស្តិ៍នគរបាល ផ្នែកព្រហ្មទណ្ឌ ចៅសង្កាត់រងទី១ លោកអនុភូមិ និងប្រជាការពារ ។
ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
March,26,2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំការងារសុខាភិបាល ជាមួយក្រុមការងារគ្រូពេទ្យ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ដែលជាមន្ទីរពេទ្យសម័្ពន្ធមេត្រីភាពជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរធម្មការ និងសាសនា/
    14/12/2025

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចង្អុលបង្ហាញលោកប្រធានមន្ទីរនិងចាត់លោកអនុប្រធានមន្ទីរនិងមន្ត្រីក្រោមឪវាទចុះសួរសុខទុក្ខព្រះសង្ឃដែលបានជម្លៀសព្រះកាយសរុបចំនួន១២៤អង្គ មកពីវត្តចំនួន៧វត្តក្នុងនោះគណៈមហានិកាយ ៦វត្ត និងគណៈធម្មយុត្តិចំនួន១វត្ត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    លោក ឌិន សុខា អនុប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងកញ្ញា ឡេង គឹមសួ ប្រធានផ្នែកចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី”ការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាក្នុងខេត្តកោះកុង”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក នៃ ព្រហស្បត្តិសារឹទ្ធ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់រស្មីអង្គរ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមានសភាពតានតឹងក្រុមការងារចត្តាឡីស័កមិនបានទៅប្រចាំការនៅព្រំដែនទេមានប្រជាជនកំពុងនៅទីសុវត្ថិភាពក្នុងខេត្តកោះកុងសរុប ៥៩៦៣នាក់(ស្រី២៥០៥)ពិនិត្យសុខភាពជូនប្រជាជនសរុប ៨៦៩នាក់ (ស្រី ៥៥៦)ការរងរបួសដោយការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១០ នាក់(ស្រី០៣)របួសស្រាលសរុប ៩ នាក់(ស្រី៣) និងមានស្លាប់១ នាក់ ភេទប្រុស ដោយគ្រោះថ្នាក់ចរាចរណ៍។

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក វ៉ើ ដាយ៉ា និងភរិយា ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក