រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣១ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣១ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣១ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ និងអនុម័តកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)របស់រដ្ឋបាលស្រុកគិរីសាគរ
៤.សេចក្ដីផ្សេងៗដោយមានការអញ្ជើញចូលរួមពី៖លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក សាយ ង៉ែត អភិបាលស្ដីទី លោកអភិបាលរងស្រុកលោកនាយក លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកគិរីសាគរ ៕

ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤
March 26, 2024

អត្ថបទទាក់ទង