ស្រុកកោះកុង៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារស្រុកដែលមានសមាសភាពលោក ហួត សារឹម នាយករដ្ឋបាលសាលាស្រុក លោក សំ ពិសិដ្ឋ អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងលោក អ៊ឹង បឺត អនុប្រធានអង្គភាពលទ្ធកម្មស្រុកកោះកុង ចុះត្រួតពិនិត្យការងារជួសជុលទំនប់បង្ហៀរទឹក នៅចំណុចព្រែកប្រង់ ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ប្រភព ៖ អ៊ឹង បឺត