លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមីនា ឆ្នាំ២០២៤ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំខែមីនា ឆ្នាំ២០២៤
៤.ពិនិត្យ សេចក្ដីព្រាងតាងរាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ បុគ្គលិក ប្រចាំខែមករា ខែកុម្ភ: និងខែមីនា ឆ្នាំ២០២៤
៥.ពិនិត្យពិភាក្សាលើកការងារអនាម័យបរិស្ថាន និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
៦.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤
វេលាម៉ោង ២:០០នាទីរសៀល