លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលាឆាន់ និងសមិទ្ធផលនានា ក្នុងវត្តទេពនិមិត្ត (ហៅវត្តថ្មី) ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ១០៖០០ នាទីព្រឹក ថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
March ,22, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#