តាតៃក្រោម,ថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ លោក ឃិន វិសាល ស្មៀនឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ លោក លោកស្រី ជំនួយការឃុំ និងប្រជាពលរដ្ឋ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេវាច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកកោះកុង ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោកស្រី យ៉ែម ស៊ីហ័រ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកកោះកុង សរុបចំនួន ២៧នាក់ ស្រី ២៣នាក់ នៅសាលាឃុំតាតៃក្រោម។