រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៥ ឆ្នាំ២០២៤  របស់ក្រុមប្រឹក្សាឃុំកោះកាពិ ។

ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ  បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨:០០នាទីព្រឹកលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៥ ឆ្នាំ២០២៤  របស់ក្រុមប្រឹក្សាឃុំកោះកាពិ សមាសភាពចូលរួមមាន ៖  

- ជាកិត្តិយសពីសំណាក់ លោក ពុទ្ធិ សែន សមាជិកក្រុមប្រឹក្សាស្រុកកោះកុង 

- សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ  

- ជំនួយការឃុំកោះកាពិ

- កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ

- កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ

- មេរភូមិ១  អនុភូមិ២ និងអនុភូមិកោះស្រឡៅ នៃឃុំកោះកាពិ  

- ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ

- ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះស្រឡៅ

-នាយកសាលាបឋមសិក្សាឡាំដាំ

- នាយករងសាលាបឋមសិក្សាកោះកាពិ

- នាយកសាលាបឋមសិក្សាកោះស្រឡៅ

-  សរុបចំនួន ១៨នាក់  ស្រី ០១នាក់  នៅសាលាឃុំកោះកាពិ។  

+ មានរបៀបវារៈដូចខាងក្រោម៖

  ១. បើកកិច្ចប្រជុំ

  ២. ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ។

  ៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ

  ៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិនា ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ

  ៥- ឆ្លងរបាយការណ៍ប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំកោះកាពិ

  ៦- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងដឺកាកំណត់ប្រតិទិន និងទីកន្លែងកិច្ចប្រជុំក្រុមប្រឹក្សា ឆ្នាំទី ៣ អាណត្តិទី ៥

  ៧- បញ្ហាផ្សេងៗ

  ៨- បិទអង្គប្រជុំ។

អត្ថបទទាក់ទង