រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៥ ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅខែបន្ដ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ

តាតៃក្រោម,ថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៥ ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅខែបន្ដ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ សមាសភាពចូលរួម លោក លោកស្រី សមាសភាពសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ សមាជិភូមិ ប្រធាន អនុប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នាយកសាលាអនុវិទ្យាល័យ នាយកសាលាបឋមសិក្សាតាតៃ ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ ប៉ុស្ដិ៍សុខភាពតាតៃ ស្មៀនឃុំ ជំនួយការឃុំ សរុបចំនួន ១៧នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។

អត្ថបទទាក់ទង