ស្រុកកោះកុង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំលោកអ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដើម្បីពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។