/ / /

លោក អិក កួន មេឃុំថ្មស បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ  ភូមិថ្មស នឹងមានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំងប្រជាការពារភូមិថ្មស ចុះធ្វើការប្រមូលសត្វពាហនៈ (គោ ក្របី) ដែលដើរពាសវាល តាមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកបើកបរ និងធ្វើឱ្យបាត់បង់សោភ័ណភាព ការខូចខាតផលដំណាំ ផ្សេងៗរបស់អ្នកភូមិ

លោក អិក កួន មេឃុំថ្មស បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ  ភូមិថ្មស នឹងមានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំងប្រជាការពារភូមិថ្មស ចុះធ្វើការប្រមូលសត្វពាហនៈ (គោ ក្របី) ដែលដើរពាសវាល តាមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកបើកបរ និងធ្វើឱ្យបាត់បង់សោភ័ណភាព ការខូចខាតផលដំណាំ ផ្សេងៗរបស់អ្នកភូមិ។

    រដ្ឋបាលឃុំ បានធ្វើកិច្ចសន្យាជាមួយម្ចាស់ពាហនៈ(គោ,ក្របី)  តាមបណ្ដាលភូមិទាំង៥ និងណែនាំ ដល់ម្ចាស់សត្វគោ ក្របី ឱ្យទុកដាក់សត្វចិញ្ចឹមរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រមទាំង បានចែកសេចក្តីដំណឹងលេខ: ០៥៣/២៣ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ស្តីពីការហាមឃាត់ការព្រលែងសត្វពាហនៈ(គោ ក្របី ពពែ…) ដើរពាសវាលពាសកាល នៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជន ដល់ម្ចាស់គោ ក្របី នៅដើមខែ មីនា ឆ្នាំ ២០២៤។ រដ្ឋបាលឃុំ សូមរក្សាទុកគោ ចំនួន ១ក្បាលនោះ ក្នុងសាលាឃុំសិន ដើម្បីរង់ចាំម្ចាស់គោមកធ្វេីការសម្របសម្រួល និងធ្វេីកិច្ចសន្យាជាសាធារណៈ យកគោត្រលប់ទៅវិញ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលជាម្ចាស់គោខាងលេីបានឃេីញហេីយ សូមមេត្តារួសរាន់ មកធ្វើកិច្ចសន្យា និងទទួលការផាកពិន័យទៅតាមច្បាប់កំណត់។

   សូមបងប្អូនដែលរស់នៅក្នុងមូលដ្ឋានឃុំថ្មស សូមចូលរួមចែករំលែកព័ត៌មានខាងលេី អោយដល់ម្ចាស់សត្វគោខាងលេី និងម្ចាស់សត្វចញ្ចឹមដទៃទៀត បានជ្រាបជាដំណឹង។   រដ្ឋបាលឃុំ សូមអរគុណបងប្អូន ដែលចូលរួមសហការ និងជួយធ្វេីអោយសណ្តាប់ធ្នាប់ សាធារណៈក្នុងឃុំ របស់យេីងមានភាពល្អប្រសេី។

ប្រភព@រដ្ឋបាលឃុំថ្មស

———————

ថ្ងៃពុធ  ១១កើត ខែ ផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៤

វេលាម៉ោង ៧: ៣០ នាទី យប់

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង វត្តជោតញ្ញាណ

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    06/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងក្រុមគ្រួសារ

  • ហេង គីមឆន/
    06/06/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកស្រី លួន មុំ ជាភរិយា និងក្រុមគ្រួសារ