រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំសាមញ្ញ​លេីកទី២២ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក សាយ​ ហេង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី២១ ឆ្នាំទី៣​ អាណត្តិទី៥
២.ពិនិត្យ និងអនុម័តរបាយការណ៍​ ប្រចាំខែមីនា ឆ្នាំ២០២៤
៣.របាយការណ៍​ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ​ ប៉ុស្តិ៍រដ្ឋបាល​ មេភូមិ​ និងសហគមន៍នេសាទសម្រស់កោះស្ដេច
៤.បញ្ហាប្រឈម និងដំណោះស្រាយ
៥.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ ​ប្រធានសហគមន៍នេសាទ​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិទាំងបី ស្មៀនឃុំ​ និងជំនួយការឃុំ​ ។

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

អត្ថបទទាក់ទង