/ / /

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់ លោក កែវ នីបូរ៉ា អភិបាលរងស្រុក និងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន១០គ្រួសារ ស្ថិតនៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

28/04/2020 (9:00 am)

———————————-

លោក  ហាក់ ឡេង អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចាត់ លោក កែវ នីបូរ៉ាអភិបាលរងស្រុក និងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន១០គ្រួសារស្ថិតនៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

នាឱកាសនោះ ក្រុមការងារ  បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នាក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន  សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារៈដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖

អង្ករ២៥គក្រ  ត្រីខ ៥កំប៉ុង  ទឹកសុទ្ធ១យូ ខ្លាញ់ ១ដប ទឹកត្រី ១យូ ទឹកស៊ីអ៉ីវ ១យូ ស្ករស ១គក្រ បីចេង ១កញ្ចាប់ អំបិល ១កញ្ចាប់ ។

ប្រភព:  អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

———————————-

ថ្ងៃអង្គារ ៧ កើត ខែពិសាខ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៣

ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០

April 28, 2020

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងវេទិកា ស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងបុរីជនបទសម្រាប់ប្រជាជនកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជេីញជាអធិបតី​ ក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពឃុំ​ ក្នុងការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ​ សង្កាត់​ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា​

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បាននាំយកបច្ច័យរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ចូលបុណ្យសពភរិយា លោក ហែម ភឿង មន្ត្រីកិច្ចសន្យា

  • ហេង គីមឆន/
    18/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យទីតាំងសម្រាប់កែលម្អសោភណ្ឌភាព ក្នុងក្រុងខេមរភូមិន្ទ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

  • រដ្ឋបាលស្រុកស្រែអំបិល/
    18/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីអំពីការអនុវត្ត គម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    18/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤លានរៀល និងអំណោយមនុស្សធម៌ ប្រគល់ជូនដល់គ្រួសារនៃសពលោក ផាត់ ឌឹក (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង