រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបបញ្ជីគម្រោង ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលស្រុកកោះកុង

ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង និងជាអនុប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបបញ្ជីគម្រោង ស្តីពីការប្រមូលបញ្ហា និងតម្រូវការអាទិភាពនៅតាមមូលដ្ឋាន សម្រាប់រៀបចំជាធាតុចូល ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលស្រុកកោះកុង ដើម្បីឱ្យដំណើរការនៃការរៀបចំការងារការកសាងផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលស្រុកកោះកុង មានដំណើរការប្រព្រឹត្តិទៅមានភាពរលូន និងទាន់ពេលវេលា ស្របតាមសេចក្តីណែនាំ បច្ចេកទេស

សមាសភាពចូលរួមមានលោក លោកស្រីសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកកោះកុង សរុបចំនួន ២៥នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង ។

អត្ថបទទាក់ទង