លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជេីញាជាអធិបតី និងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពី"ផែនការប្រេីប្រាស់ដីឃុំប៉ាក់ខ្លង ឆ្នាំ២០២៤ សម្រាប់ចក្ខុវិស័យឆ្នាំ២០៣៩" ដោយមានការចូលរួមពី ការិយាល័យ ដនសភ ស្រុក ការិ.សង្គមកិច្ច និងសុខុមាលភាពសង្គម ការិ.សេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ ការិ.ផែនការ និងគាំទ្រឃុំ សង្កាត់ ការិ.និតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន លោក លោកស្រីសមាជិកក្រុម ប្រឹក្សាឃុំ លោក លោកស្រីមេភូមិ និងតំណាងចាស់ព្រឹទ្ធាចារ្យ នៃរដ្ឋបាលឃុំប៉ាក់ខ្លង សហការរៀបចំដោយក្រុមការងារមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដឹកនាំដោយលោក គួន ពន្លឺ អនុប្រធានមន្ទីរ នៅសាលាឃុំប៉ាក់ខ្លង ។
ថ្ងៃពុធ ១១កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក