លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបានដឹកនាំក្រុមការងារថ្នាក់ស្រុក អាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងដីជាក់ស្ដែង និងចុចយកនិយាមការដីពាក់ព័ន្ធ ដែលបានដោះស្រាយសម្របសម្រួលគ្នាពីអាជ្ញាធរ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ និងបានឯកភាពគ្នាចុះពិនិត្យទីតាំងជាក់ស្ដែង និងចុចយកនិយាមកាផ្ទៀងផ្ទាត់ដីដែលពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤រវាងឈ្មោះ ផាំង វីរះ ឈ្មោះ ឡុង វិចិត្រ និងឈ្មោះ នាង សាខន ឈ្មោះ ឈេង ហៃ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
=========================
វេលាម៉ោង ០៩:០០ នាទីព្រឹក
ថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤