ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ និងលោក ម៉ែន សាម៉េត ប្រធានផ្នែករដ្ឋបាល គណនេយ្យមន្ទីរពេទ្យ ចូលរួមកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ <<គោលដៅយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥>> នៅរដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា ប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ និងជាអភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិការនៃក្រុមការងារដែលជាថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។