រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុប ហ៊ូសេន និងលោក ហែម ប៊ុនយីមសមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុង លោក ធីវ គានថាវ នាយករងរដ្ឋាបាលក្រុង លោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ប៉ុណ្ណឹងលោកស្រី ស៊ឹម ចាន់លីណា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីស្ថានភាពនៃការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា

លោក សុប ហ៊ូសេន និងលោក ហែម ប៊ុនយីមសមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុង លោក ធីវ គានថាវ នាយករងរដ្ឋាបាលក្រុង លោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ប៉ុណ្ណឹងលោកស្រី ស៊ឹម ចាន់លីណា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីស្ថានភាពនៃការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ។ ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាដែលបាន ផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និង ដើម្បីពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹង ការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។ កិច្ចប្រជុំនេះបានរៀបចំតាមរយៈប្រព័ន្ធ ZOOM នៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ។
វេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
March,15,2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង