/ / /

លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង និងលោកស្រី ឃឹម ចាន់ដាវីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ការចុះពិនិត្យ វាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មលើការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក

លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង និងលោកស្រី ឃឹម ចាន់ដាវីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ការចុះពិនិត្យ វាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្មលើការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក។ ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពការងារការផ្តល់សេវាសាធារណៈរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្ទេរមុខងារ និងធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក នៅតាមអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកោះកុង។
វេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
March,15,2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរ ទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល និងជាប្រធានប្រតិភូ បានដឹកនាំមន្រ្តីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង “ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅវិទ្យាល័យកោះស្ដេច និងវិទ្យាល័យព្រែកស្មាច់” នៃស្រុកគិរីសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការប្រើប្រាស់ដីទីលានទុកសាក់សំរាម និងការគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    25/05/2026

    លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃដ្ឋបាលខេត្តកោះកុង និងមន្ត្រីក្នុងអង្គភាពច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយ:ប្រព័ន្ធ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក និងលោកប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំស្ដីពីការដាក់ប្រើប្រាស់លេខកូដសេវាថ្មី សម្រាប់កម្រងសេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក តាមប្រព័ន្ធអនឡាញ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    រដ្ឋបាលឃុំទួលគគីរ បានរៀបចំកម្មវិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ចំនួន៤៨០ចង្ក្រាន ជូនដល់បងប្អូនប្រជាពល រដ្ឋក្នុងឃុំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការប្រើប្រាស់អុស និងចូលរួមថែរក្សាបរិស្ថាន ព្រមទាំងជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំលោក ខេង គង់ អភិបាលរងស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក និងលោក លោកស្រី ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ