រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំពិភាក្សារកដំណោះស្រាយធ្វើការបិទឬប្តូរទីតាំង របស់មណ្ឌលសត្វឃាតទៅកន្លែងផ្សេង ឆ្ងាយពីទីប្រជុំជន ផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំពិភាក្សារកដំណោះស្រាយធ្វើការបិទឬប្តូរទីតាំង របស់មណ្ឌលសត្វឃាតទៅកន្លែងផ្សេង ឆ្ងាយពីទីប្រជុំជន ផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សមាសភាពបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន លោកនាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ កំណាងមន្ទីរកសិកម្មខេត្តកោះកុង លោកប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង លោកស្រីប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង លោកចៅសង្កាត់រង សង្កាត់ស្ទឹងវែង លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងលោកមេភូមិស្ទឹងវែង ។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។


វេលាម៉ោង៣:០០នាទីរសៀល ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
March,15,2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង