/ / /

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារនៃមន្ទីរផែនការខេត្តចុះសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ការប្រើប្រាស់ឧបករណ៍តាប្លេត និងបញ្ហាប្រឈមនានា នៅស្រុកថ្មបាំង។

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារនៃមន្ទីរផែនការខេត្តចុះសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ការប្រើប្រាស់ឧបករណ៍តាប្លេត និងបញ្ហាប្រឈមនានា នៅ ស្រុកថ្មបាំង ក្រោមអធិបតីភាព លោក ឃុត មាន អភិបាលរងស្រុក និងមានអញ្ជើញចូលរួមពី លោកស្រី គ.ក.ស.កស្រុក នាយករងរដ្ឋបាលស្រុក ក្រុមប្រឹក្សាទាំង៥ឃុំ ក្រុមការងារឃុំនិងមន្ត្រីបច្ចេកទេសមន្ទីរផែនការខេត្តសរុប៣០នាក់ ស្រី ៦នាក់។
១.ការបង្កើតឡើងនូវវគ្គបំប៉ន នេះឡើង គឺដើម្បីផ្សព្វផ្សាយ និងគាំទ្របច្ចេកទេសដល់អ្នកសម្រួល ថ្នាក់ខេត្ត (មន្ត្រីមន្ទីរផែនការខេត្ត) និង អ្នកសម្របសម្រួល ក្រុងស្រុក ឃុំសង្កាត់ ដំណើរការនិតីវិធី ស្តីពីការកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ការគ្រប់គ្រងមតិជំទាស់ និង សំណូមពរ ការប្រើប្រាស់ មុខងារថ្មី ប្រើប្រាស់ឧបករណ៍តាប្លេត(Tablet) និងបញ្ហាប្រឈមនានា ក្នុងកំឡុងពេលអនុវត្តនាពេលកន្លងមក ។
២.គោលបំណង
-គាំទ្របច្ចេកទេស ដល់ក្រុមការងារពាក់ព័ន្ធ មន្ត្រីសម្របសម្រួល ខេត្ត ក្រុងស្រុក ឃុំសង្កាត់
-បច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងតាមដានត្រួតពិនិត្យ
-ធ្វើការប្រើប្រាស់មុខងារគ្រប់គ្រងមតិជំទាស់ និងសំណូមពរ Public IDPoor App
-ការប្រើប្រាស់ App IDPoor ថ្មី ការតាមដានត្រួតពិនិត្យ
-ដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យបច្ចុប្បន្នភាពថ្មីៗ សម្រាប់អ្នកផ្តល់ ជំនួយឬសេវាផ្សេងៗ
៣.លទ្ធផលរំពឹងទុក
-វគ្គបំប៉ន និងរំលឹក ដល់មន្ត្រីថ្នាក់ខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ និង
អ្នកពាក់ព័ន្ធនានាបានដឹងពី
គោលបំណងស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារងាយរងហានិភ័យនិងការប្រើប្រាស់ឧបករណ៏ តាប្លែក (Tablet) ការតាមដានត្រួតពិនិត្យ
-មានសមត្ថភាពសម្របសម្រួលគាំទ្របច្ចេកទេសនៅគ្រប់ថ្នាក់សម្រាប់ដំណើរការធ្វើបច្ចុប្បន្នភា គ្រួសារក្រីក្រ និង ជនងាយរងគ្រោះ និងការប្រើប្រាស់ឧបករណ៍តាប្លែក (Tablet)។

ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​

  • ហេង គីមឆន/
    11/03/2026

    លោកឧត្តមសេនីយ៍ ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង និងភរិយា អញ្ជើញជាគណៈធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់នារី និងគ្រួសារ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសទេស រោគស្ត្រី ស្ម័គ្រចិត្ត ជនជាតិបារាំង មកពីប្រទេសបារាំង ផ្ដល់ការព្យាបាលដោយការវះកាត់ជំងឺរោគស្ត្រី ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារ​នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ស្ដីពីគម្រោងសិក្សាស្រាវជ្រាវដែលមានចំណងជើង ថា «ការវាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទ ក្នុងបរិបទសុខភាព តែមួយ (RACSMEI)» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខេត្តកោះកុង​