លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារនៃមន្ទីរផែនការខេត្តចុះសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ការប្រើប្រាស់ឧបករណ៍តាប្លេត និងបញ្ហាប្រឈមនានា នៅក្រុងខេមរភូមិន្ទ។
ក្រោមអធិបតីភាព លោក ស៊ុប បាស៊ីរី អភិបាលរងក្រុង និងមានអញ្ជើញចូលរួមពី លោកស្រី គ.ក.ស.ក នាយករងរដ្ឋបាលក្រុង ក្រុមប្រឹក្សាទាំង៣សង្កាត់ ក្រុមការងារសង្កាត់និងមន្ត្រីបច្ចេកទេសមន្ទីរផែនការខេត្តសរុប ២៥នាក់ ស្រី ៨នាក់។
១.ការបង្កើតឡើងនូវវគ្គបំប៉ន នេះឡើង គឺដើម្បីផ្សព្វផ្សាយ និងគាំទ្របច្ចេកទេសដល់អ្នកសម្រួល ថ្នាក់ខេត្ត (មន្ត្រីមន្ទីរផែនការខេត្ត) និង អ្នកសម្របសម្រួល ក្រុងស្រុក ឃុំសង្កាត់ ដំណើរការនិតីវិធី ស្តីពីការកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ការគ្រប់គ្រងមតិជំទាស់ និង សំណូមពរ ការប្រើប្រាស់ មុខងារថ្មី ប្រើប្រាស់ឧបករណ៍តាប្លេត(Tablet) និងបញ្ហាប្រឈមនានា ក្នុងកំឡុងពេលអនុវត្តនាពេលកន្លងមក ។
២.គោលបំណង
-គាំទ្របច្ចេកទេស ដល់ក្រុមការងារពាក់ព័ន្ធ មន្ត្រីសម្របសម្រួល ខេត្ត ក្រុងស្រុក ឃុំសង្កាត់
-បច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងតាមដានត្រួតពិនិត្យ
-ធ្វើការប្រើប្រាស់មុខងារគ្រប់គ្រងមតិជំទាស់ និងសំណូមពរ Public IDPoor App
-ការប្រើប្រាស់ App IDPoor ថ្មី ការតាមដានត្រួតពិនិត្យ
-ដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យបច្ចុប្បន្នភាពថ្មីៗ សម្រាប់អ្នកផ្តល់ ជំនួយឬសេវាផ្សេងៗ
៣.លទ្ធផលរំពឹងទុក
-វគ្គបំប៉ន និងរំលឹក ដល់មន្ត្រីថ្នាក់ខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ និង
អ្នកពាក់ព័ន្ធនានាបានដឹងពី
គោលបំណងស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារងាយរងហានិភ័យនិងការប្រើប្រាស់ឧបករណ៏ តាប្លែក (Tablet) ការតាមដានត្រួតពិនិត្យ
-មានសមត្ថភាពសម្របសម្រួលគាំទ្របច្ចេកទេសនៅគ្រប់ថ្នាក់សម្រាប់ដំណើរការធ្វើបច្ចុប្បន្នភា គ្រួសារក្រីក្រ និង ជនងាយរងគ្រោះ និងការប្រើប្រាស់ឧបករណ៍តាប្លែក (Tablet)។
ថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤