នៅរសៀលថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ត្រី-បុគ្គលិកផ្នែកជំងឺកុមារ បានប្រកេនទេយ្យទានដល់ព្រះសង្ឃ(នេនតូចៗ) ដែលនិមន្តមកពីវត្តទេពនិមិត្ត ហៅវត្តថ្មី មុនពេលនិមន្តត្រឡប់ទៅវត្តវិញ បន្ទាប់ពីព្រះតេជព្រះគុណមានអាពាធ និងបានសឹងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងអស់មួយរយៈ និងបានជាសះស្បើយ។
ថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។