នៅរសៀលថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្ត្រី-បុគ្គលិកផ្នែកជំងឺកុមារនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអប់រំសុខភាពដល់ព្រះសង្ឃ(នេនតូចៗ) នៅវត្តទេពនិមិត្ត ហៅវត្តថ្មី អំពីអត្ថប្រយោជន៍នៃការធ្វើនាម័យដៃបានត្រឹមត្រូវ អនាម័យចំណីអាហារ និងការបង្ការជំងឺគ្រុនឈាម បន្ទាប់ពីមន្ទីរពេទ្យបាននិមន្តព្រះតេជព្រះគុណត្រឡប់ទៅវត្តវិញ ក្រោយពីបានសឹងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានជាសះស្បើយពីអាពាធ។
ថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។