ស្រុកកោះកុង៖ ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បានបើកកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិកសរុបចំនួន ១៣នាក់ ស្រី ០៥នាក់។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម ៖
១. ចុះឈ្មោះអ្នកចូលរួម
២. បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម អនុម័តរបៀបវារៈ
៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែមីនា
៤. របាយការណ៍តាមការិយាល័យ និងឃុំ
៥. បញ្ហាប្រឈម និងដំណោះស្រាយ
៦. ផែនការសកម្មភាពបន្ត
៧. បូកសរុប និងបិទកិច្ចប្រជុំ
ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការបានពិភាក្សា និងផ្តោតសំខាន់លើការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងបន្តផ្សព្វផ្សាយពីការចម្លង និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងកូវីដ-១៩ ជាពិសេសផ្តោតលើការជំរុញការសិក្សាតាមរយៈអនឡាញ ដែលរាជរដ្ឋាភិបាលបានបង្កើត សម្រាប់សិស្សានុសិស្សរៀនដោយខ្លួនឯងតាមរយៈទូរទស្សន៍ ទូរសព្ទ និងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗទៀត ជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស។
ប្រភព ៖ អ៊ឹង បឺត