រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក មន្ត្រីរាជការ និងលោក លោកស្រីមេឃុំ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅរាជធានីភ្នំពេញ ។

រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសាឆ្នាំ២០២០ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក លោក លោកអភិបាលរងស្រុក មន្រ្តីរាជការនៃរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំងបួន នៃស្រុកកោះកុង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១២:៣០ នាទីយប់ រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ ៤៨ ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំទាំងបួន និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះកុងទាំងមូល សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវការសោកស្តាយដ៏ក្រៀមក្រំបំផុតជាមួយលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងក្រុមគ្រួសារដែលបាត់បង់នូវភរិយាជាស្រឡាញ់ មាតាពោពេញដោយព្រហ្មវិហារធម៌ និងជាថ្នាក់ដឹកនាំខេត្តមួយរូបដ៏ឆ្នើម ពោពេញដោយមនសិការជាតិ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបុព្វហេតុមាតុភូមិប្រកបដោយទឹកចិត្តភក្តីភាពជាទីបំផុត។

ប្រភព៖ សន សេង

សូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោកស្រី ឈុន រ៉ាវុធ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង