រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យ តាមដានលើការចុះបញ្ជីវត្តមានប្រចាំថ្ងៃ ឯកសារបន្តកិច្ចសន្យារបស់ជំនួយការឃុំ ការធ្វើបេសកកម្មរបស់រដ្ឋបាលឃុំ  និង ការរក្សាទុកដាក់ឯកសារនានា របស់រដ្ឋបាលឃុំត្រពាំងរូង

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នាវេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យ តាមដានលើការចុះបញ្ជីវត្តមានប្រចាំថ្ងៃ ឯកសារបន្តកិច្ចសន្យារបស់ជំនួយការឃុំ ការធ្វើបេសកកម្មរបស់រដ្ឋបាលឃុំ  និង ការរក្សាទុកដាក់ឯកសារនានា របស់រដ្ឋបាលឃុំត្រពាំងរូង និងមានសមាសភាពចូលរួមដូចជា៖

- លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ

- លោក សេង ហាក់ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស

- លោក ប៊ុន វិបុត្រ ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា

-  លោក ជឹម វណ្ឌី ស្មៀនឃុំ

-  លោក ផន ឆៃវិរ៉ាត់ ជំនួយការហិរញ្ញវត្ថុឃុំ 

សរុបចំនួន ០៩នាក់ ស្រី០១នាក់ នៅសាលាឃុំត្រពាំងរូង ៕

អត្ថបទទាក់ទង