រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក និងជាសមាជិកគណៈកម្មាធិកាអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានចូលរួមជាមួយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បាននាំយកអំណោយមនុស្សធម៌ផ្តល់​ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យឆាបឆេះ ចំនួន ២គ្រួសារ

លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក និងជាសមាជិកគណៈកម្មាធិកាអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានចូលរួមជាមួយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បាននាំយកអំណោយមនុស្សធម៌ផ្តល់​ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យឆាបឆេះ ចំនួន ២គ្រួសារ បណ្តាលមកពីភ្លើងឆេះព្រៃរាលដាលដល់ផ្ទះ ស្ថិតនៅចំណុចពាមក្រប ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង អំណោយរួមមាន អង្ករ៥០គក្រ មីជាតិ១កេស ត្រីខ១ឡូ មុង១ ភួយ១ កំសៀវដាំទឹក១ ឆ្នាំង១ ខ្ទះ១ វែកឆា១ វែកសម្ល១ កញ្ច្រែងជ័រ១ កាថុនជ័រ១ ទឹកសុទ្ធឱរ៉ាល់១កេស និងសម្ភារមួយចំនួនទៀតដូចៗគ្នា ព្រមទាំង ថវិកាគ្រួសាររងគ្រោះទាំងស្រុងចំនួន១លានរៀល និងគ្រួសាររងគ្រោះដោយអន្លើរ ៥០ម៉ឺនរៀល។ដោយឡែកអនុសាខាស្រុក បានឧបត្ថម្ភបន្ថែមគ្រួសាររងគ្រោះទាំងស្រុងចំនួន២០ម៉ឺនរៀល និងគ្រួសាររងគ្រោះដោយអន្លើរ ១០ម៉ឺនរៀលផងដែរ ។

ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

អត្ថបទទាក់ទង