លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ តំណាងឱ្យលោកអភិបាលស្រុក និងលោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង និងមានការចូលរួមលោក លោកស្រីសមាជិកគណកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ស្ថិតនៅសាលមហោស្រពខេត្តកោះកុង។
ប្រភពៈរដ្ឋបាលស្រុកបូទុសាគរ
====================
ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក