តាមការចាត់តាំងរបស់លោកមេឃុំ លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំតានូន ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានសហការជាមួយលោកមេភូមិព្រែកខ្យង នឹងក្រុមទ្រទ្រង់សុខភាពភូមិចុះសួរសុខទុក្ខគ្រួសារក្រីក្រទើបសំរាលកូនរួច ឈ្មោះ ម៉ន សុកល្យាណ អាយុ៣២ឆ្នាំ នឹងបាននាំយកសម្ភារៈប្រើប្រាស់មួយចំនួនសំរាប់ទារក ដែលមានទីលំនៅស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលឃុំតានូន
——————————————-
ថ្ងៃចន្ទ័២កើត ខែផល្គុន ឆ្នាំថោះ
បញ្ចសក័ព.ស២៥៦៧
ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤