កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានសហការជាមួយអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមានដូចខាងក្រោម÷
-បង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពផ្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
+អ្នកចូលរួម
*ប្រជាពលរដ្ឋចូលរួមចំនួន១៤នាក់/ស្រី០៥នាក់
*កម្លាំងប៉ុស្តិ៍នគរបាល អាជ្ញាធរ និងប្រជាការពារ ។
ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
March,11,2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_20240311_222603_371-2-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_20240311_222604_058-1-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_20240311_222603_719-1-1024x630.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_20240311_222603_993-1-1024x819.jpg)