នៅព្រឹកថ្ងៃចន្ទ ២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងជាប្រធានស្ដីទីមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ និងលោក លោកស្រីជាប្រធាន អនុប្រធានថែទាំ មន្ទីរពេទ្យ បានទទួលស្វាគមន៍ប្អូនៗនិស្សិតបរិញ្ញាប័ត្ររងគិលានុបដ្ឋាកឆ្នាំទី២ ជំនាន់ទី២៤ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ដែលមកធ្វើកម្មសិក្សាអនុវត្តផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង រយៈពេល៥សប្ដាហ៍ ។ ខណៈពេលនោះលោកអនុប្រធានទាំងពីរបានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅ និងមានមតិផ្ដាំផ្ញើរដល់ប្អូនៗនិស្សិតទាំងអស់បន្ទាប់ពីសិក្សាផ្នែកទ្រឹស្ដីនៅសាលា ប្អូនៗត្រូវខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការរៀនសូត្រ បន្ថែមទៀត ជាពិសេសការអនុវត្តផ្ទាល់លើទម្រង់ការនីមួយៗ និងត្រូវមានគុណធម៌ ដើម្បីក្លាយជាទំពាំងស្នងឫស្សីប្រកបដោយសមត្ថភាព និងគុណភាពនាពេលអនាគត ។
ថ្ងៃចន្ទ ២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។