ថ្ងៃចន្ទ ២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨:៣០ នាទីព្រឹកលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យ តាមដានលើការចុះបញ្ជីវត្តមានប្រចាំថ្ងៃ ឯកសារបន្តកិច្ចសន្យារបស់ជំនួយការឃុំ ការធ្វើបេសកកម្មរបស់រដ្ឋបាលឃុំ និង ការរក្សាទុកដាក់ឯកសារនានា របស់រដ្ឋបាលឃុំកោះកាពិ ។
+ មានសមាសភាពចូលរួម៖
- សមាជិកក្រុមប្រឹក្សាឃុំ
- លោក សេង ហាក់ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស
- លោក ប៊ុន វិបុត្រ ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា
- ស្មៀនឃុំ
- ជំនួយការឃុំ
សរុបចំនួន ០៧នាក់ ស្រី០១នាក់ នៅសាលាឃុំកោះកាពិ ៕