រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី​ ប៉ែន​ អ៊ុងវីរ៉ា​ អនុ​ប្រធានមន្ទីរសុខាភិបា​លនៃរដ្ឋបាលខេត្តកោះកុង​ បានដឹកនាំមន្ត្រីសុខាភិបាលចំនួន០២រូប ចូលរួមសិក្ខាសាលាពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០​២​៣​ ស្តីពីការ គ្រប់​គ្រងកម្មវិធីជំងឺលេីស​សម្ពាធឈា​ម​ និងជំងឺទឹកនោមផ្អែម​ នៅសណ្ឋាគារសោមាទេវីអង្គររីសត​ ខេត្តសៀមរាប

​លោកស្រី​ ប៉ែន​ អ៊ុងវីរ៉ា​ អនុ​ប្រធានមន្ទីរសុខាភិបា​លនៃរដ្ឋបាលខេត្តកោះកុង​ បានដឹកនាំមន្ត្រីសុខាភិបាលចំនួន០២រូប​ រួមមានៈ
១.លោកវេជ្ជ.ភួង​ ចាន់ថន​ ប្រធានការិ.បង្ការនិងគ្រប់​គ្រង​ជំងឺនៃមន្ទីរសុខាភិបាលខេត្ត
២.លោកវេជ្ជ.សោ​ ដា​ ប្រធា​ន​​ផ្នែកជំងឺមិនឆ្លង(ជំងឺលេីស​សម្ពាធឈាម​ និងទឹកនោម​ផ្អែម)នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង
ដេីម្បីចូលរួមសិក្ខាសាលាពិ​និ​ត្យវឌ្ឈនភាពប្រចាំឆ្នាំ២០​២​៣​ ស្តីពីការគ្រប់​គ្រងកម្មវិធីជំងឺលេីស​សម្ពាធឈា​ម​ និងជំងឺទឹកនោមផ្អែម​ នៅសណ្ឋាគារសោមាទេវីអង្គររីសត​ ខេត្តសៀមរាប​ ។ សិក្ខាសាលានេះរៀបចំដោយនា​យកដ្ឋានការពារសុខភា​ពនិ​ង​ឧបត្ថម្ភថវិកា​ក្រោមគម្រោ​ងលេីកកម្ពស់គុណភាព​ និងសមធម៌សុខាភិបាលដំណាក់​កាលទី២​ ដែលមានសមា​សភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​ ចំនួនប្រមាណជា​ជាង២៨០នាក់​ មាន ថ្នាក់ជាតិ​ ក្រោ​មជាតិ​ និងដៃគូសុខាភិ​បាល​ ដូចជា​ តំណាងធនា​គារពិភព​លោក​ ជាដេីម​ ។ ម៉្យាងវិញទៀត​ សិក្ខាសាលានេះមាន​ការអញ្ជេីញបេីកវគ្គដោយឯកឧត្តមវេជ្ជប​ណ្ឌិត​ ហុក​ គីមចេង​ អគ្គនា​យកបច្ចេក​ទេសសុខាភិបា​លនៃក្រសួងសុខាភិបាល​ ។

➡️គោលបំណងសិក្ខាសា​លារួមមានៈ

-ពិនិត្យឡេីងវិញនូវវឌ្ឍនភា​ព​នៃសកម្មភាពបម្រេីសេវាជំងឺទឹកនោមផ្អែមនិងលេីស​សម្ពាធឈាម​ ។

-ចែករំលែកបទពិសោធន៍​នៃសកម្មភាព​ បម្រេីសេវាជំងឺទឹកនោមផ្អែមនិងលេីសសម្ពាធឈាម​ របស់ដៃគូអភិវឌ្ឍន៍ផ្សេងៗ​ ។

-ផ្សព្វផ្សាយសេចក្តីណែនាំសម្រាប់ការអនុវត្តន៍កម្មវិធីជាតិពិនិត្យសុខភាព​ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម-លេី​សសម្ពាធឈាមនៅថ្នាក់ក្រោមជាតិ​ ។
➡️លទ្ធផលរំពឹងទុកៈ

-ទទួលបាននូវបទពិសោធន៍ល្អៗ​ និងដំណោះស្រាយនូវឧបសគ្គដែលជួបប្រទះក្នុងពេលអនុវត្តកន្លងមក

-អាចអនុវត្តការងារស្រប​ទៅ​​តាមសេចក្តីណែនាំសម្រាប់ការអនុវត្តន៍កម្មវិធីជាតិពិនិត្យសុខភាពនិងគ្រប់គ្រងជំងឺទឹកនោមផ្អែម-លេី​សសម្ពាធឈាមនៅថ្នាក់ក្រោមជាតិ​ ។

នាថ្ងៃពុធ​ ១១រោច-ព្រហ​ស្បតិ៍​១២រោច​ ខែមាឃ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.​ស.២៥៦៧​ ត្រូវនឹងថ្ងៃទី​០៦-០៧​ ខែមីនា​ ឆ្នាំ​២០២៤

អត្ថបទទាក់ទង