រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» លើកទី២ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល


ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤

មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដឹកនាំដោយលោក សន កក្កដា បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ»លើកទី២ បានចំនួន៥សាលាដូចខាងក្រោម៖
១. អនុវិទ្យាល័យជីខក្រោម ស្ថិតក្នុងភូមិខ្សាច់ក្រហម ឃុំជីខក្រោម

  • លោកគ្រូ-អ្នកគ្រូសរុប ៥នាក់ (ស្រី ១នាក់ )
  • សិស្សានុសិស្ស ១៣៣នាក់ (ស្រី ៧២នាក់)
  • សរុប៖ ១៣៨នាក់ (ស្រី ៧៣នាក់)
    ២. បឋមសិក្សាខ្សាច់ក្រហម ស្ថិតក្នុងភូមិខ្សាច់ក្រហម ឃុំជីខក្រោម
  • លោកគ្រូ-អ្នកគ្រូសរុប ៦នាក់ (ស្រី ៤នាក់)
  • សិស្សានុសិស្ស ១១៩នាក់ (ស្រី ៥៣នាក់)
    -សរុប៖ ១២៥នាក់ (ស្រី ៥៧នាក់)
    ៣. បឋមសិក្សាអន់ឆ្អើត ស្ថិតក្នុងភូមិអន់ឆ្អើត ឃុំជីខក្រោម
  • លោកគ្រូ-អ្នកគ្រូសរុប ៤នាក់ (ស្រី ១នាក់)
  • សិស្សានុសិស្ស ៨១នាក់ (ស្រី ៣៧នាក់)
    -សរុប៖ ៨៥នាក់ (ស្រី ៣៨នាក់)
    ៤. បឋមសិក្សានាពិសី ស្ថិតក្នុងភូមិនាពិសី ឃុំជីខក្រោម
  • លោកគ្រូ-អ្នកគ្រូសរុប ៥នាក់ (ស្រី ២នាក់)
  • សិស្សានុសិស្ស ៩២ នាក់ (ស្រី ៣៩នាក់)
    -សរុប៖ ៩៧នាក់ (ស្រី ៤១នាក់)
    ៥. បឋមសិក្សាព្រែកជីក ស្ថិតក្នុងភូមិព្រែកជីក ឃុំជីខក្រោម
  • លោកគ្រូ-អ្នកគ្រូសរុប ៥ នាក់ (ស្រី ២នាក់)
  • សិស្សានុសិស្ស ៧៤ នាក់ (ស្រី ៣៥នាក់ )
    -សរុប៖ ៧៩នាក់ (ស្រី ៣៧នាក់)

អត្ថបទទាក់ទង