រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដែលបានចូលរួមឧបត្ថម្ភថវិកា ចំនួន ២,០០០ដុល្លារ (ពីរពាន់ ដុល្លារ) និងភេសជ្ជៈ ចំនួន ៧០ កេស អាវ ចំនួន ៨០០ អាវ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្ត ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ និងប្រមូលមូនិធិជួយអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប។
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ March 7, 2024