នៅសលាឃុំឫស្សីជ្រុំ គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ(គ.ផ.ថ)បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧ ក្នុងជហានទី១ ដំណាក់កាលទី៣ ការប្រមូលព័ត៍មានស្ដីពីតម្រូវការរបស់មូលដ្ឋានសម្រាប់កសាងកម្មវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧ ក្រោមអធិបតី លោក ផង់សុផាន់ណា ប្រធានគណៈកម្មាធិការ និងថវិកាឃុំ (គ.ផ.ថ)និងជាមេឃុំឫស្សីជ្រុំ។
សមាសភាពចូលរួម:
សមាជិកសមាជិកា គណៈកម្មាធិកាកសាងផែនការ និងថវិកា ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកថ្មបាំង ស្មៀនឃុំ
អ្នកចូលរួមផ្សេងៗ:
ជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុឃុំ
អ្នកចូលរួមសរុប:១៣ នាក់ ស្រី០៣ នាក់។
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤
March 7, 2024
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។