នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញស្ដីពី "ការពិភាក្សា និងផ្សព្វផ្សាយ ឯកសារណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កំរិត២ ឆ្នាំ២០២៤។ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ ផ្នែករដ្ឋបាល និងថ្នាក់ដឹកនាំផ្នែកទាំងអស់ ក្នុងគោលបំណងផ្សព្វផ្សាយ និងពិភាក្សាពីចំណុចសំខាន់ៗមួយចំនួននៃឧបករណ៍វាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ វិស័យសុខាភិបាល ឆ្នាំ២០២៤ និងដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូ វិស័យសុខាភិបាល ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កំរិត២(CPA2) ទូទាំងប្រទេស រដូវកាលទី២ ក្នុងឆ្នាំ២០២៤នេះ ។
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។