លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ របស់លេខាធិការរដ្ឋាន ក្រុមប្រឹក្សាប្រឡងប្រណាំង អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
វេលាម៉ោង ៨៖៣០ នាទីព្រឹក ថ្ងៃពុធ ១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤
March ,6, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




