រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ (ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ) ជាលើកទីពីរ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ (ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ) ដល់សាលារៀនចំនួន៣ ក្នុងនោះរួមមាន÷

១. សាលាបឋមសិក្សាវាល ស្ថិតនៅភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានការចូលរួមពី÷

លោកគ្រូ-អ្នកគ្រូ ១៥នាក់ (ស្រី ១១នាក់) សិស្សានុសិស្ស ៣៥១ នាក់ (ស្រី ១៤៦នាក់)

២. សាលាបឋមសិក្សា បឹងព្រាវ ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានការចូលរួមពី÷

លោកគ្រូ-អ្នកគ្រូ ១៨នាក់( ស្រី ១២នាក់) សិស្សានុសិស្ស ៣៩៦នាក់ (ស្រី ១៩៣នាក់)

៣. សាលាបឋមសិក្សា សាលាម្នាង ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានការចូលរួមពី÷

លោកគ្រូ-អ្នកគ្រូ ៩នាក់ ( ស្រី ៧នាក់)

សិស្សានុសិស្ស ១០៥នាក់ (ស្រី ៥៣នាក់)

អត្ថបទទាក់ទង