ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០២៤ នៅវេលាម៉ោង ២៖០០ នាទីរសៀលលោក ស សុទ្ធ ជំទប់ទី២ឃុំ បានដឹកនាំក្រុមការងារចុះសិក្សាគម្រោងជួសជុលអគារសាលាឃុំ ១គម្រោង ផ្លូវបេតុងអាមេចំនួន ១ខ្សែប្រវែង ៤៦០ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាស់ ១២០ ម,ម និង គម្រោងផ្លូវបេតុងមានជើងចំនួន ៣ខ្សែ ប្រវែង ៥៧៩ ម៉ែត្រ ទទឹង ១,៦ម៉ែត្រ កម្រាស់ ៦០ ម,ម ដែលប្រើប្រាស់ថវិការរបស់គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២៤ នៅភូមិ១ និង ភូមិ២ នៃឃុំកោះកាពិ។សមាសភាពចូលរួមមាន៖ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ និងមេភូមិ តំណាងប្រជាពលរដ្ឋ និង លោក អឹង បឺត ប្រធានការរិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ស្រុក ៕