ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ។
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះជួយសង្គ្រោះជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តនៅផ្លូវជាតិលេខ៤៨ ចំណុចចំណោទឃុំតាតៃ ដែលមានជនរងគ្រោះម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតត្រូវបានដឹកយកមកសង្គ្រោះ ព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។