រសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចកស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ព្រមទាំងលោកប្រធានការិយាល័យទាំង៩ ជួបសំណេះសំណាលជាមួយនិស្សិតបញ្ចប់ឆ្នាំទី២ ជំនាន់ទី២ ជំនាញ “សំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ” ចំនួន៩នាក់ មកពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលត្រូវចុះមកធ្វើកម្មសិក្សានៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ និងអនុវត្តចំណេះដឹងរបស់ខ្លួននៅកន្លែងការងារជាក់ស្តែងក្រោយពីសិក្សានៅវិទ្យាស្ថាន។ #TSI #dpwtkk2024















